Sunday, May 24, 2015

Messi ស៊ុតបាន ២ គ្រាប់យប់មិញ តែវាជាយប់របស់ Xavi

Barcelona បានបញ្ចប់ការប្រគួតក្នុងក្របខ័ណ្ឌ La Liga របស់ខ្លួនកាលពីយប់មិញ ដោយលទ្ធផល ២-២ ជាមួយនឹងក្រុម Deportivo ។ ពីរគ្រាប់របស់ Barcelona គឺរកបានដោយខ្សែប្រយុទ្ធដ៏មុតស្រួច សញ្ជាតិអាហ្សង់ទីន Messi នៅនាទី ៥ និង ៥៩។




ប៉ុន្តែតួឯកនៅក្នុងការប្រគួតនៅក្នុងយប់ មួយនេះ គឺមិនមែនជា Messi ទេ ពោលគឺជាខ្សែបម្រើ Xavi Hernandez ទៅវិញ ព្រោះថាវាជាការប្រគួតចុងក្រោយ របស់ Xavi នៅលើទឹកដី Camp Nou ។ Xavi បានជួយអោយ Barcelona ឈ្នះពានរង្វាន់ក្របខ័ណ្ឌ La Liga លើកទី 23

កាលពីយប់មិញ ហើយបាននិយាយទាំងទឹកភ្នែកថា  “ សួរស្តី និងសូមអរគុណគ្រប់យ៉ាងដល់អ្នកទាំងអស់គ្នា ថ្ងៃនេះខ្ញុំពិតជាមានអារម្មណ៍សប្បាយចិត្តខ្លាំងណាស់ វាជារដូចកាលទី១៧ ដែលខ្ញុំបានចំណាយពេលនៅទីនេះ។ ខ្ញុំសូមអរគុណ ចំពោះគ្រួសាររបស់ខ្ញុំ ប្រពន្ធរបស់ខ្ញុំ មិត្តភក្តិរបស់ខ្ញុំ និងអ្នករាល់គ្នា។ ”









គួររំលឹកផងដែរថា ខ្សែបម្រើ Xavi ដែលបានលេងអោយ Barcelona  ជាង50០ ប្រគួតរូបនេះ និងត្រូវធ្វើដំនើរចេញពីទឹកដី Camp Nou ដើម្បីទៅលេងក្លិប Al-Sadd របស់ប្រទេសកាតានៅរដូវកាលក្រោយនេះ។

No comments:

Post a Comment

ជីវប្រវត្តិលោក ឌឹក គាម

លោក ឌឹក គាម កើតនៅថ្ងៃទី០៥ ខែមករា ឆ្នាំ ១៩៣៦ នៅសង្កាត់ប្ញស្សីកែវ ស្រុកឆ្លូង ខេត្ត ក្រចេះ។ * ស្នាដៃរបស់លោករួមមាន៖ + វេយ្យាករណ៍ដោយរូបភ...