នៅក្នុងសប្តានេះគួន សំបូរ និងនាំយកនៅរឿងកូរសមុទ្រទឹកដោះដែលជារឿងបែបប្រវត្តិសាស្ត្ររបស់ប្រជាពលរដ្ឋខ្មែរយើង នារជ្ជកាលព្រះបាទឧទ័យាទិត្យវរ្ម័នទី២(១០៥០-១០៦៦)នៃគ្រិស្តសករាជ។រឿងកូរសមុទ្រទឹកដោះជានិមិត្តរូបការប្រកួតប្រជែងខាងមហិទ្ធិប្ញទ្ធិវេទមន្តដណ្តើមយកទឹកអម្រឹតជីវិតអមតៈនៅឯភ្នំមន្ទរៈដើម្បីស្វែងរកភាពក្សេមក្សាន្តសុខដុមរមនា សម្បូរសប្បាយ រុងរឿង ជូនប្រទេសជាតិមាតុភូមិ៕សូមស្តាប់ការពណ៌នារបស់គួន សំបូរដូចតទៅ៖
បុរាណាចារ្យខ្មែរ បានឆ្លាក់ រឿងនេះ នៅលើជញ្ជាំងប្រាសាទអង្គរវត្តមានបណ្តោយ ៤៩ម៉ែត្រ និងកម្ពស់២ម៉ែត្រ មានរូបក្រុមអសុរៈ (យក្ស )នៅខាងឆ្វេងដៃ ចំនួន ៩២អង្គ និងរូបក្រុមទេវៈនៅខាងស្តាំដៃ ចំនួន៨៨អង្គ។រឿងកូរសមុទ្រទឹកដោះ មានកំណើតឡើងនៅរវាងសតវត្សរ៍ទី១១ក្នុងរជ្ជកាលព្រះបាទឧទ័យាទិត្យវរ្ម័នទី២(១០៥០-១០៦៦)នៃគ្រិស្តសករាជក្នុងរចនាបថបាពួន។តាមទេវកថារឿងកូរសមុទ្រទឹកដោះមានរៀបរាប់សេចក្តីដូចតទៅ៖
ក្នុងកាលមួយនោះ ពួកអសុរៈ (មេយក្ស) បានដើរសាងបាបកម្មកាចសាហាវ ព្រៃផ្សៃនិង រាតត្បាតជាទីបំផុត ទៅលើពួកទេវៈ (ពួកទេវតា) ធ្វើអោយ ពួកទេវៈមួយចំនួនកនាំគ្នាចេញទៅធ្វើសឹកសង្គ្រាមប្រយុទ្ធ ប្រឆាំង តបតនឹងពួកអសុរៈ វិញអស់រយៈពេលជាច្រើនឆ្នាំ ។ ការប្រយុទ្ធចេះតែបន្ត កក្រើកទឹក រញ្ជួយដីតែពុំមានអ្នកចាញ់ឈ្នះ។សង្គ្រាមបានធ្វើអោយអង្គទេពនីមួយៗត្រូវទ្រុឌទ្រោមនឿយហត់ជាខ្លាំងក៏នាំគ្នាផ្អាកចំបាំងហើយក៏ហោះហើរកាត់ផ្ទៃពពកសំដៅឋានលើ ទៅប្តឹងព្រះឥន្ទ្រាធិរាជឱ្យជួយដោះស្រាយបញ្ហាផ្សះផ្សាគំនុំសងសឹករវាងពួកអសុរៈនិងពួកទេវៈ។
ក្រោយពីពួកទេវៈ និងពួកអសុរៈរ៉ាយរ៉ាប់ទូលថ្វាយអំពីដំណើរហេតុការណ៍វិបត្តិទាំងឡាយ រួចហើយព្រះឥន្ទ្រក៏ត្រិះរិះពិចារណាជ្រាលជ្រៅ ក្រោយមកទើបមានព្រះរាជបន្ទូលទៅកាន់ពួកទេវៈ និងពួកអសុរៈថា៖
- ម្នាល!! អង្គទេវៈអសុរៈ ទាំងអស់គ្នា! ដើម្បីសេចក្តីស្ងប់ស្ងៀមតាមពូជពង្សដំណក់លោហិតរៀងៗខ្លួន និង ដើម្បីរស់នៅលើពិភពរស់នៅផ្សេងៗគ្នាឱ្យមានសេរីភាពសុខសាន្តនោះ, យើងមានមធ្យោបាយមួយអោយអ្នកគិតគឺថាអ្នកត្រូវនាំគ្នាកូរសមុទ្រទឹកដោះ”ដើម្បីស្វែងរកទឹកអម្រឹតជីវិតអមតៈ!!

រាត្រីកាលក៏ចូលមកដល់ ។ ពួកទេវៈក៏ប្រមូលផ្តុំគ្នីគ្នា ត្រិះពិចារណ៍រកមធ្យោបាយ ដើម្បីដណ្តើមយកជ័យជម្នះទៅលើពួកអសុរៈ ព្រោះថាបើតាមការប៉ាន់ប្រមាណមើលទៅ ពួកទេវៈ ប្រហែលជាពុំមានសមត្ថភាពគ្រប់គ្រាន់យកជ័យជំនះ លើហ្វូងអសុរៈ បានយ៉ាងងាយៗឡើយ។ មធ្យោបាយល្អមានតែម្យ៉ាងគត់គឺប្រើល្បិច។
ពួកទេវៈក៏ចូលទៅគាល់ព្រះវិស្ណុ សុំស្នើដល់ព្រះអង្គឱ្យជួយ។ព្រះវិស្ណុក៏យល់ព្រម។ ពេលរាត្រីកាលក៏កន្លងផុតទៅ ពួកអាទិទេព ពួកទេវៈនិងពួកអសុរៈជាច្រើន ក៏បានមកប្រាកដកាយជួបជុំគ្នា នៅភ្នំមន្ទរៈតាមពាក្យពេចន៍សន្យា ដោយយកភ្នំមន្ទរៈ ធ្វើជាស្នូល ហើយយកពស់នាគរាជឈ្មោះ “វ៉ាសុគី” ធ្វើជាខ្សែព្រ័ត្រ សម្រាប់ទាញកូរចុះ កូរឡើង។ពួកអសុរៈជាអ្នកកាន់នៅខាងក្បាលពស់នាគរាជ (ខាងឆ្វេង)និងពួកទេវៈកាន់នៅខាងកន្ទុយពស់នាគរាជ (ខាងស្តាំ) ។ ពួកទេវៈនិងអសុរៈក៏ចាប់ផ្តើម កូរចុះកូរឡើង អស់រយៈពេលយ៉ាងយូរ ធ្វើឱ្យភ្នំមន្ទរៈចាប់ផ្តើមបាក់ស្រុតចុះទៅបាតសមុទ្របន្តិចម្តងៗ។ដោយមើលឃើញនូវស្ថានភាពបែបនេះហើយព្រះវិស្ណុក៏និម្មិតកាយ ក្រឡាខ្លួនជាសត្វអណ្តើកមួយយ៉ាងធំ ឈ្មោះ “កុមិ” មកជួយទ្រភ្នំមន្ទរៈឱ្យខ្ពស់ឡើងមកលើផ្ទៃទឹក។
នៅចុងបំផុតថូទឹកអម្រឹតក៏បានផុសឡើងហើយពួកអសុរៈក៏ដណ្តើមយកបានមុន។ព្រះវិស្ណុឃើញដូច្នោក៏ក្រឡាខ្លួនភ្លាមធ្វើជាព្រះនាងទេពធីតាឋានសួគ៌ឯកដ៏ស្រស់ប្រិមប្រិយចូលទៅលួងលោមប្រលោមអសុរៈអោយបោះបង់ថូទឹកអម្រឹតជីវិតអមតៈ នោះចោល។ដោយចាញ់សម្រស់ និងល្បិចលួងលោមរបស់ព្រះនាងទេពធីតាក្លែងក្លាយនោះមេអសុរៈក៏គ្រវែងថូទឹកអម្រឹតជីវិតអមតៈចោលទៅ។ពពួកទេវៈឃើញហើយក៏នាំគ្នារើសយកមកចែកគ្នាក្រេបបានគ្រប់ៗអង្គពុំមានខាន។

នៅខ្លោងទ្វារចូលអង្គរធំ ឬខ្លោងទ្វារ ចូលទៅកាន់ប្រាសាទព្រះខ័នគេក៏សង្កេតឃើញមានរូបបដិមាជាច្រើនមានមាឌធំៗតម្រៀបគ្នាជាជួរទាញដងខ្លួនពស់នាគរាជវ៉ាសុគីឈរនៅអមសងខាងផ្លូវក្នុងភាពជានិមិត្តរូបមួយនៃអាទិទេពក្នុងរឿងកូរសមុទ្រទឹកដោះនោះដែរ។រឿង“កូរសមុទ្រទឹកដោះជានិមិត្តរូបការប្រកួតប្រជែងខាងមហិទ្ធិប្ញទ្ធិវេទមន្តដណ្តើមយកទឹកអម្រឹតជីវិតអមតៈនៅឯភ្នំមន្ទរៈដើម្បីស្វែងរកភាពក្សេមក្សាន្តសុខដុមរមនា សម្បូរសប្បាយ រុងរឿង ជូនប្រទេសជាតិមាតុភូមិ
៕
៕
No comments:
Post a Comment