សារមន្ទីរជាតិរបស់កម្ពុជាត្រូវបានកសាងនៅ ថៃ្ងទី ១៥ ខែសីហ឵ ឆ្នាំ១៩១៧តាមរបៀបស្ថាបត្យកម្ម ប្រពៃណីខ្មែរហើយត្រូវបានសម្ពោធក្នុងឆ្នាំ១៩២០ ដោយព្រះបាទស៊ីសុវត្ថិ ។នៅខាងក្នុងសារមន្ទីរជាតិមានតំកល់វត្ថុបុរាណសល់តាំងពីសម័យមុនអង្គរ និងសម័យអង្គរ ។វាជាការប្រមូលថែរក្សាទុកដ៏ល្អសម្រាប់ពិភពលោកធ្វើការស្រាវជ្រាវអំពីវត្ថុបុរាណ សិល្បៈ សាសនាបុរាណវិទ្យាខ្មែរតាំងពីសតវត្សទី៤រហូតដល់សតវត្សទី១៣។
សារមនី្ទរជាតិត្រូវបានកសាងឡើងនៅក្នុងឆ្នាំ ១៩១៧នាសម័យអាណានិគមបារាំងមកលើព្រះរាជាណាចក្រកម្ពុជា (១៨៦៣-១៩៥៣)ដែលមាន បណ្ដោយ៥៤ម៉ែត្រ និង ជម្រៅ៦៦ម៉ែត្រហើយសង់លើខឿនដែលមានកម្ពស់២ម៉ែត្រកន្លះ។ ពិធីសម្ភោធបានប្រព្រឹត្តិទៅ ថៃ្ងទី១៣ ខែមេសា ឆ្នាំ១៨២០ ក្រោមព្រះរាជាធិបតីភាពរបស់ ព្រះករុណាព្រះបាទស៊ីសុវត្ថិ ព្រះចៅក្រុងកម្ពុជា និង ចំពោះមុខលោក ហង់រី បូឌ្វាំងអ្នកប្រចាំការជាន់ខ្ពស់បារាំងនៅកម្ពុជា។កាលពីដំបូងឡើយសារមនី្ទរជាតិនេះមានឈ្មោះថា សារមនី្ទរក្រុងកម្ពុជាធិបតីហើយដើម្បីលើកកិតិ្តយសដល់លោកទេសាភិបាលបារាំងឈ្មោះ អាល់ប៊ែរ សារូត៍ (Albert Sarraut) ទើបប្តូរឈ្មោះជាសារមនី្ទរអាល់ប៊ែរ សារូត។
ប្លង់សារមនី្ទរត្រូវបានគូរដោយលោក ហ្ថកហ្រ៉ូសលីយេ (George Groslier) ប្រជុំដោយក្បាច់ចម្លាក់វិមានសុទ្ធសឹងជាស្នាដៃរបស់វិចិត្រករខែ្មរដែលជាគ្រូ។អ្នកទាំងនោះបានតុបតែងក្បាច់ចមា្លក់ដ៏រស់រវើកនៅលើបង្អួចទាំងដប់ពីរនិងទៅលើទ្វារធំទាំងបីដែលបានគូរផ្ទាំងគំនូរផ្សេងៗតាមរឿងព្រេងនិទានខែ្មរបុរាណតាមសន្លឹកបង្អួចជួរខាងលិច។
សារមនី្ទរជាតិសិ្ថតនៅក្នុងមណ្ឌលតែមួយរបស់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ខាងត្បូង ប្រជាជនខែ្មរមានទម្លាប់ហៅមណ្ឌលនេះថា សាលារចនា។សារមនី្ទរត្រូវបានគ្រប់គ្រងដោយអភិរក្សជនជាតិបារាំង រហូតដល់ឆ្នាំ១៩៤៩។
សារមនី្ទរជាតិសិ្ថតនៅក្នុងមណ្ឌលតែមួយរបស់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ខាងត្បូង ប្រជាជនខែ្មរមានទម្លាប់ហៅមណ្ឌលនេះថា សាលារចនា។សារមនី្ទរត្រូវបានគ្រប់គ្រងដោយអភិរក្សជនជាតិបារាំង រហូតដល់ឆ្នាំ១៩៤៩។
ក្រោយមកទៀត រាជរដ្ឋាភិបាលកម្ពុជាត្រូវដល់កំណត់បញ្ចប់។ការងារដឹកនាំគ្រប់គ្រងសារមនី្ទរជាតិ ត្រូវបានផេ្ទរមកជូនអភិរក្សខែ្មរដំបូងបំផុត គឺលោកជា ថៃសេង ដែលលោកធ្លាប់ទៅសិក្សានៅនិងនៅសកលវិទ្យាល័យក្រុងប៉ារីសនាប្រទេសបារាំង ។ លោក ជា ថែសេង បានដឹកនាំសារមនី្ទរក្នុងឋានៈ ជាអភិរក្សរហូតដល់១៩៧១ ។បន្ទាប់មកលោក Ly Vouong ត្រូវបានតែងតាំងជាអ្នកអភិរក្សបន្ត លោកទាំង ពីរនាក់ ត្រូវបានគេសម្លាប់ក្នុងរបបខែ្មរក្រហម។
នៅទសវត្សឆ្នាំ ១៩៧០ ដោយប្រទេសកម្ពុជាជួបនឹងវិបតិ្តនយោបាយហើយសនិ្តសុខមិនធានាផងនោះ អ្នកគ្រប់គ្រងប្រាសាទអង្គរវត្ត ក៏បានដឹកជញ្ជូនវត្ថុដ៏មានតមៃ្លពីអភិរក្សអង្គរខេត្តសៀមរាប មកកាន់សារមនី្ទរជាតិ។វត្ថុសិល្បៈដ៏មានតមៃ្លពីសារមនី្ទរទាំងពីរនៃខេត្តបាត់ដំបង និងសារមនី្ទរដទៃទៀតក៏ត្រូវបានជញ្ជូនមកទុកក្នុងសារមនី្ទរជាតិដែរ។
ក្រោយពីបិទទ្វារចោលក្នុងរបបខែ្មរក្រហមអស់រយៈពេលជិត ៤ឆ្នាំសារមនី្ទរក៏បានរៀបចំឲ្យមានសណ្តាប់ធ្នាប់និងបើកបម្រើជូនភ្ញៀវចូលទស្សនាជាថី្មឡើងវិញនៅថៃ្ងទី ១៣ ខែមេសា ឆ្នាំ១៩៨០អ្នកដែលមានសញ្ញាប័ត្រជាន់ខ្ពស់ចេញពីមហាវិទ្យាល័យត្រូវបានតែងតាំងឲ្យធ្វើជាប្រធាន ដឹកនាំគ្រប់គ្រងជាបន្តបន្ទាប់ដែលមានលោក អ៊ុកជា លោក អ៊ុកស៊ុនហេង។តមកគឺលោកពេជកែវ (ពី ឆ្នាំ ១៩៩១-១៩៩៦) ។ នៅថៃ្ងទី ២៦ ខែកញ្ញា ឆ្នាំ១៩៩៦មានពិធីផេ្ទរតំណែងរវាងលោក ពេជ កែវ និង លោក ឃុនសាម៉េន ។
កាលពីដំបូងសារមនី្ទរជាតិជាអាគារមួយសិ្ថតនៅក្នុងអតីតវិទ្យាល័យព្រះស៊ីសុវតិ្ថ ដែលមានឈ្មោះថា "សារមនី្ទរ ភ្នំពេញ" ។ នៅពេល ដែលសារមនី្ទរជាតិ ធ្វើការសាងសង់រួចហើយ ទើបសារមនី្ទរភ្នំពេញមកតាំងនៅ សារមនី្ទរជាតិសព្វថៃ្ងដោយប្រែឈ្មោះថា "សារមនី្ទរក្រុងកម្ពុជាធិបតី"។ក្រោយពីថៃ្ងសម្ពោធក្នុងឆ្នាំ១៩២០ សារមនី្ទរក្រុងកម្ពុជាធិបតីត្រូវបានប្តូរឈ្មោះជា: "សារមនី្ទរអាល់ប៊ែរសារូត៍"។ ហើយនៅឆ្នាំ១៩៩៦បានប្តូរឈ្មោះជា "សារមនី្ទរ ជាតិនៃកម្ពុជា" ។ លុះមកដល់ឆ្នាំ១៩៧៩សារមនី្ទរ ត្រូវបានប្តូរឈ្មោះជា : "សារមនី្ទរវត្ថុបុរាណ"។បន្ទាប់មកក្នុងសម័យលោក ពេជ កែវជា អភិរក្សសារមនី្ទរត្រូវបាន ប្រែឈ្មោះថា "សារមនី្ទរជាតិនៃកម្ពុជា" រហូតដល់សព្វថៃ្ងនេះ។
ការជួសជុលសារមនី្ទរសារមនី្ទរជាតិដែលប្រកបដោយស្ថាបត្យកម្ម និង ជាលក្ខណៈ ជាតិ ខែ្មរពិតៗបានត្រូវកែប្រែពង្រីកជួសជុល និងរៀបចំសាជាថី្មឡើងវិញជាបន្ត បន្ទាប់នៅ ក្នុងឆ្នាំ១៩៦៩។តួអាគារខាងកើតផែ្នកកណ្តាលដែលជាផែ្នកចាស់ជាងគេបានត្រូវរុះរើ និងសង់ឡើងវិញ។ប៉ុនែ្តបានរក្សាទុកទ្រង់ទ្រាយជាលក្ខណៈ ដើមដោយសារសំណង់អំពីបេតុងអារមេបានតម្រូវជាបីជាន់គឺបង្កើតជាគ្រឹះមួយសម្រាប់តម្កល់វត្ថុ និងស្តុកជាន់កណ្តាលនៅដដែលនិងជាន់សម្រាប់ជាការិយាល័យរដ្ឋបាល កនែ្លងតម្កល់ ឯកសារ ប័ណ្ណសារដ្ឋាន និងបណ្ណាល័យ ។ដោយការជួយជ្រោមជ្រែងពីបណ្តាប្រទេសជាមិត្តនិងពីអង្គការនានាពីសប្បុរសជនជាច្រើនសារមនី្ទរជាតិត្រូវបានកែលម្អ និងបំពាក់សម្ភារៈ បរិក្ខារព្រមទាំងធនធានមនុស្ស។
នៅឆ្នាំ១៩៨៤សារមនី្ទរត្រូវបានជួសជុលជាថី្មក្រោយពីមានការជួយឧបត្ថម្ភពីរដ្ឋាភិបាល (សាធារណរដ្ឋប្រជាមានិតកម្ពុជា)។ ដោយរូបបដិមាទាំងឡាយទទួលរងនូវការខូចខាតតម្រូវឲ្យ មានការជួសជុលជាថី្មឡើងវិញ។ជាបន្តមកទៀតសារមនី្ទរបានទទួលការឧបត្ថម្ភថវិកាពីប្រទេសអូស្ត្រាលីត្រូវបានជួសជុលកែលម្អឡើង ។ ដូចជានៅលើដំបូលនៅលើពិដានឈើមានការខូតខាតត្រូវបានជួសជុលបនែ្ថម ដើម្បីការពារលាមកប្រចៀវ ។មានការលាបពណ៌ជញ្ជាំងខាងក្នុងនិង ខាងក្រៅឲ្យ មានសម្រស់ឡើង វិញ។
សារមនី្ទរត្រូវបានសម្ពោធជាលើកទីពីរ នៅ ថៃ្ងទី ២៨ ខែមេសា ឆ្នាំ ១៩៩៥ក្រោយពីការជួសជុលរួចជាស្ថាពរក្រោមព្រះរាជធិបតីព្រះករុណាព្រះបាទ នរោត្ដមសីហនុ ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា និងលោក បៀលហាយដិនអគ្គទេសាភិបាលនៃប្រទេសអូស្ត្រាលីដើម្បីរំលឹកចំពោះការជួសជុលសម្រេចជាស្ថាពរនៃសារមនី្ទរជាតិ ឡើងវិញ។បច្ចុប្បន្នស្ថានភាពរបស់សារមនី្ទរកាន់តែមានភាពទ្រុឌទ្រោមទៅតាមអាយុកាលដែលអភរិក្សកំពុងអំពាវនាវសែ្វង រកជំនួយជាថវិកានិងបចេ្ចកទេសដើម្បីដោះស្រាយបញ្ហានិងធ្វើឲ្យសារមនី្ទរមានភាពប្រសើរឡើងវិញ
៕
៕
No comments:
Post a Comment