ប្រទេសកម្ពុជា បានស្ថិតនៅក្រោមអាណានិគមនិយមបារាំងអស់ជិតមួយសតវត្សដោយគិតចាប់ពីឆ្នាំ ១៨៦៣រហូតដល់ពេលទទួលបានឯករាជ្យនៅឆ្នាំ ១៩៥៣។ស្ថិតនៅក្រោមអាណានិគមនិយមបារាំង បារាំងបានប្រើយុទ្ធិសាស្ត្រចំនួន៣តំណាក់កាលក្នុងគ្រប់គ្រោងប្រទេសកម្ពុជា។ នៅក្នុងនោះក៏មានការ ជំរិតទារពន្ធដារយ៉ាងធ្ងន់ធ្ងរ ប្រជាពលរដ្ឋកម្ពុជាយើងផងដែរ។ ដើម្បីជ្រាបកាន់តែច្បាស់ដំណើនៃអាណានិគមនិយមរបស់ប្រទេសបារាំងកម្ពុជានេះ ជាបន្តសូមស្តាប់គួន សំបូដូចតទៅ៖
នៅឆ្នាំ ១៨៦២ បន្ទាបពីដំណើររបស់ លោកទេសាភិបាលបារាំងប្រចាំក្រុងព្រៃនគរ មកដល់ប្រទេសកម្ពុជា បារាំងបានយល់ថាភូមិសាស្ត្រប្រទេសកម្ពុជានេះអាចឱ្យបារាំងបង្កើតមូលដ្ឋាន ដើម្បីបន្តដំណើរទៅកាន់កាប់ទិសឧត្ដរ និងបស្ចិមនៃឥណ្ឌូចិន ព្រមទាំងអាចបង្កើតរបាំងខណ្ឌដែនដីដែលកាន់កាប់ដោយបារាំង និងអង់គ្លេសនៅឥណ្ឌូចិនបានផងដែរ។ នៅក្នុងឆ្នាំ១៨៦០-១៩០៤បារាំងបានបញ្ជូនលោកឡាក្រង់ឌីយែ មកចរចាបញ្ចុះបញ្ចូល ព្រះបាទនរោត្ដម ឱ្យយល់ព្រមចុះព្រះហស្តលេខាលើសន្ធិសញ្ញាស្ដីពីអាណាព្យាបាលបារាំងលើប្រទេសកម្ពុជា ថ្ងៃទី១១ ខែសីហា ឆ្នាំ១៨៦៣។ ប្រទេសសៀមប្រឆាំងយ៉ាងខ្លាំងនឹងសន្ធិសញ្ញានេះ ហើយធ្វើការគំរាមកំហែងព្រះបាទនរោត្ដម ដោយមិនព្រមប្រគល់មកុដរាជ្យនិងគ្រឿងរាជកកុធភណ្ឌមកថ្វាយព្រះអង្គវិញទេ។ពួកមន្ត្រីខ្មែរដែលមាននិន្នាការលំអៀងទៅខាងសៀមបានទាក់ទាញព្រះបាទនរោត្ដម ឱ្យវិលមករកសៀមវិញ។ ប៉ុន្តែបារាំងបានប្រឆាំងតបវិញដោយបញ្ជូនកប៉ាល់ប្រាំគ្រឿង និងទាហានជើងទឹក ១០០នាក់ឡើងមកកាន់រាជធានីឧត្ដុង្គ និងទីក្រុងភ្នំពេញ។បារាំងបានយល់ព្រមប្រគល់ខេត្តបាត់ដំបង និងសៀមរាបឱ្យទៅសៀមនិងធ្វើកិច្ចព្រមព្រៀងមួយជាមួយប្រទេសសៀមស្ដីពីពិធីរាជាភិសេកព្រះបាទនរោត្ដមជាព្រះមហាក្សត្រពេញលក្ខណៈនៅរាជធានីឧត្ដុង្គ នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ១៨៦៤។ មកដល់ឆ្នាំ១៨៦៧ទើបសៀមព្រមទទួលស្គាល់សិទ្ធិរបស់ប្រទេសបារាំងក្នុងការដាក់របបអាណាព្យាបាលមកលើកម្ពុជា។
ការត្រួតត្រារបស់បារាំង
ដំណាក់ទី១
បារាំងបានប្រកាន់យកវីធីត្រជាក់ ក្នុងការត្រួតត្រាកម្ពុជាអស់ពេលដ៏យូរ។ ចាប់តាំងពីឆ្នាំ ១៨៦៣មក ព្រះមហាក្សត្រខ្មែរបានចុះព្រះហស្តលេខាលើលើក្រឹត្យ ឬសេចក្ដីប្រកាសជាច្រើនដែលសុទ្ធតែផ្ដល់ចំណេញដល់បារាំងទាំងអស់។ ឃើញយ៉ាងនេះព្រះមហាក្សត្រខ្មែរ បានឱ្យមនុស្សជំនិតរបស់ព្រះអង្គបង្កការបះបោរដើម្បីការពារព្រះមហាក្សត្រ។

ដំណាក់ទី២
នៅយប់ថ្ងៃទី ១៧ មិថុនា ១៨៨៤ ទេសាភិបាលបារាំងម្នាក់ឈ្មោះតុម សុនបានបញ្ជាទាហានមួយក្រុម និងកប៉ាល់ចម្បាំងឈ្មោះ "អាឡូអែត"ឡោមព័ទ្ធព្រះរាជវាំងហើយគំរាមកំហែងព្រះបាទនរោត្ដមឱ្យចុះព្រះហស្តលេខាលើកិច្ចព្រមព្រៀងមួយដែលមានមាត្រាខ្លះៗ ដូចជា៖

* ចៅហ្វាយខេត្តទាំងអស់ត្រូវនៅក្រោមការត្រួតត្រារបស់ទេសាភិបាលបារាំង។
* ខេត្តដែលពីមុនមកមានចំនួន ៥៧ ត្រូវបង្រួមមកត្រឹម ៥០ ហើយមានចែកជាស្រុក និងឃុំ។
* មហាក្សត្រ និងរាជវង្ស ទទួលប្រាក់ខែ អំពីរដ្ឋបាលបារាំង។
* ពន្ធទាំងអស់ ត្រូវធ្លាក់ក្នុងអំណាចបារាំង។
* រាជធានីភ្នំពេញត្រូវស្ថិតនៅក្រោមការត្រួតត្រារបស់ទេសាភិបាលជាន់ខ្ពស់របស់បារាំង។ទេសាភិបាលជាប្រធានក្រុមប្រឹក្សារាជធានី ដែលមានសមាសភាព ១២រូបក្នុងនោះជនជាតិបារាំង ៦រូប ខ្មែរ ៣រូប និងយួន ៣រូប។

មកដល់ឆ្នាំ ១៨៨៧បារាំងទាមទារឱ្យព្រះមហាក្សត្រខ្មែរ ចុះព្រះហស្តលេខាលើរាជក្រឹត្យមួយមានន័យថា ព្រះមហាក្សត្រសោយរាជ្យ ប៉ុន្តែមិនត្រួតត្រាទេ។
ដំណាក់ទី៣
នៅខែ តុលា ឆ្នាំ ១៨៨៧បារាំងបានបញ្ចូលប្រទេសកម្ពុជាទៅក្នុងសហភាពឥណ្ឌូចិនបារាំងមានន័យថាកម្ពុជា ជាដែនដីមួយចំណែករបស់បារាំងគឺជាប្រទេសមួយដែលផ្គត់ផ្គង់ផលិតផលកសិកម្មនិងវត្ថុធាតុដើមសម្រាប់ប្រទេសបារាំង ។ សន្ធិសញ្ញាបារាំង-សៀមនាឆ្នាំ១៩០៤ បានធ្វើឱ្យកម្ពុជាបាត់បង់ដែនដីម្លូព្រៃ ទន្លេរពៅ និងព្រះវិហារ។ ប៉ុន្តែសន្ធិសញ្ញាឆ្នាំ ១៩០៧គឺក្នុងរាជ្យព្រះបាទស៊ីសុវត្ថិ (១៩០៤-១៩២៧)ប្រទេសកម្ពុជាបានទទួលខេត្តបាត់ដំបង និងសៀមរាបមកវិញ។

ស្ថានភាពប្រជាករកម្ពុជា ក្នុងសម័យអាណានិគមបារាំងបានជំរិតទារពន្ធដារយ៉ាងធ្ងន់ធ្ងរ។ មានតាំងពីពន្ធមនុស្សពន្ធដីពន្ធលំនៅ ពន្ធសត្វពហនៈ ពន្ធយានជំនិះ ពន្ធរបរអាជីវកម្ម -ល-។ដើម្បីបង់ពន្ធជាប្រាក់កាសឱ្យបារាំងកសិករបានខិតខំពង្រីកដំណាំឧស្សាហកម្មមានកៅស៊ូជាដើមព្រមទាំងពង្រីកដំណាំដទៃទៀតមានស្រូវ ពោត សណ្ដែក -ល-។ប៉ុន្តែទិន្នផលដំណាំមិនសូវល្អទេ។ផលស្រូវក្នុងមួយហិចតាបានត្រឹមតែពី ១តោន ដល់ ១.២តោនប៉ុណ្ណោះ។ដូចនេះហើយកសិករក្រីក្រ ក៏ក្លាយទៅជាអ្នកជាប់បំណុលពួកឈ្មួញកណ្ដាលនិងឈ្មួញបរទេស។ចំណែកការប្រាក់វិញមានកម្រិតខ្ពស់ណាស់គឺ ពី ១០០%ដល់ ១៥០% ជួនកាល ២០០% ក្នុងមួយឆ្នាំ។
ដើម្បីឱ្យងាយក្នុងការកសាងមនុស្សសម្រាប់បម្រើការឱ្យរដ្ឋការអាណាព្យាបាលបារាំងបានបង្កើតឱ្យមានគ្រឹះស្ថានសិក្សាខ្លះៗដូចជា៖
* សាលាបឋមសិក្សា៖ ឆ្នាំ ១៩១១ មានសាលា ៣០ នៅឆ្នាំ ១៩៣៧ មាន ៨១៣ ។
* សាលាមធ្យមសិក្សា៖ នៅឆ្នាំ ១៩១១មានអនុវិទ្យាល័យស៊ីសុវត្ថិមួយ។ នៅឆ្នាំ ១៩៣៥អនុវិទ្យាល័យនេះត្រូវបានបង្កើតឱ្យទៅជាវិទ្យាល័យស៊ីសុវត្ថិ។
* សាលាបច្ចេកទេស៖ ឆ្នាំ ១៩១៧ មានសាលាអប់រំបច្ចេកទេស ខាងសិល្បៈ និងសិប្បកម្មមួយ គឺសាលារចនា។

សូមស្លេះតែត្រឹមនេះសិនសប្តាហ៍ក្រោយខ្ញុំនិងលើកយក ចលនាបះបោររបស់ប្រជាជនកម្ពុជា ដែលបានការដឹកនាំដោយ ពោធិកំបោរប្រឆាំងទៅនិងការរដ្ឋការអាណាព្យាបាលបារាំងពីសំណាក់ប្រជារាស្ត្រខ្មែរជាបន្តទៀត៕
No comments:
Post a Comment